CategoriesBlog ក្រពះ ពោះវៀន

រោគសញ្ញារលាកក្រពះរុាំរ៉ៃ ត្រូវដឹង រួសរាន់ព្យាបាលកុំឲ្យយឺតពេល

បើ​និយាយ​ពី​ជំងឺ​រលាក​ក្រពះ ទំនងជា​មាន​គ្នា​យើង​មិន​តិច​នាក់ទេបាន​ដឹង ឬ​បាន​ជួប​បទពិសោធន៍​នៃ​ជំងឺ​មួយ​នេះ។ ចុះ​គ្នា​យើង​ដឹង​អត់​ថា​បើ​រលាក​ក្រពះ​រ៉ាំរៃ​ទៅជា​យ៉ាង​មិញ​វិញ? ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ កើត​ឡើង​ដោយ​សារ​ស្រទាប់​កម្រាល​ខាង​ក្នុង​របស់​ក្រពះ​មាន​ការ​រលាក ហើយ​រោគ​សញ្ញា​​ អាច​​ជា​អាការៈ​ចុក​អួលៗ ឬ​ឈឺ​ជាប់​តែ​ម្តង។ ប្រភេទ​ជំងឺរលាក​ក្រពះ​រ៉ាំរ៉ៃ ឧស្សាហ៍​កើត​មានជាង​គេ​ គឺ​បង្ក​ដោយ​បាក់តេរី Helicobacter pylori។ ជំងឺ​នេះ នឹង​បាន​ធូរ​ស្រាល​ឡើង​វិញ បើសិន​ជា​បាន​ទទួល​ការ​ព្យាបាល​ និង​តាម​ដាន​ត្រឹម​ត្រូវ។ បាក់តេរី ​ការ​ផឹកស្រា​ច្រើន​ពេក ថ្នាំពេទ្យ​​មួយ​ចំនួន ស្រ្តេស​ជាប់​រហូត ឬ​ជំងឺ​ប្រព័ន្ធ​ការពារ​នានា សុទ្ធ​តែ​អាច​បណ្ដាល​​រលាក​ក្រពះ​បាន​ទាំង​អស់។ ពេល​ក្រពះ​រលាក ស្រទាប់​ក្រាល​ក្រពះ ​នឹង​ប្រែប្រួល​ ហើយ​កោសិកា​ការពារ​មួយ​ចំនួន​ ក៏នឹង​ងាប់ផងដែរ ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​​ឆាប់​ឆ្អែត​ជាង​រាល់​ដង។ ១. រោគសញ្ញាជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​ រួម​មាន៖ – ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម) – មិន​រំលាយ​អាហារ – ហើម​ពោះ – ចង្អោរ – ក្អួត – ភើ – មិន​ឃ្លាន​អាហារ – ស្រក​ទម្ងន់ ២. ពេលណាត្រូវទៅជួបគ្រូពេទ្យ? បើ​សិន​ជា​គ្នា​យើង​មាន​រោគ​សញ្ញា​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​ចម្ងល់ យើង​គួរ​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ ល្អបំផុត​ […]