រោគសញ្ញារលាកក្រពះរុាំរ៉ៃ ត្រូវដឹង រួសរាន់ព្យាបាលកុំឲ្យយឺតពេល
បើនិយាយពីជំងឺរលាកក្រពះ ទំនងជាមានគ្នាយើងមិនតិចនាក់ទេបានដឹង ឬបានជួបបទពិសោធន៍នៃជំងឺមួយនេះ។ ចុះគ្នាយើងដឹងអត់ថាបើរលាកក្រពះរ៉ាំរៃទៅជាយ៉ាងមិញវិញ? ជំងឺរលាកក្រពះរ៉ាំរ៉ៃ កើតឡើងដោយសារស្រទាប់កម្រាលខាងក្នុងរបស់ក្រពះមានការរលាក ហើយរោគសញ្ញា អាចជាអាការៈចុកអួលៗ ឬឈឺជាប់តែម្តង។ ប្រភេទជំងឺរលាកក្រពះរ៉ាំរ៉ៃ ឧស្សាហ៍កើតមានជាងគេ គឺបង្កដោយបាក់តេរី Helicobacter pylori។ ជំងឺនេះ នឹងបានធូរស្រាលឡើងវិញ បើសិនជាបានទទួលការព្យាបាល និងតាមដានត្រឹមត្រូវ។ បាក់តេរី ការផឹកស្រាច្រើនពេក ថ្នាំពេទ្យមួយចំនួន ស្រ្តេសជាប់រហូត ឬជំងឺប្រព័ន្ធការពារនានា សុទ្ធតែអាចបណ្ដាលរលាកក្រពះបានទាំងអស់។ ពេលក្រពះរលាក ស្រទាប់ក្រាលក្រពះ នឹងប្រែប្រួល ហើយកោសិកាការពារមួយចំនួន ក៏នឹងងាប់ផងដែរ ធ្វើឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែតជាងរាល់ដង។ ១. រោគសញ្ញាជំងឺរលាកក្រពះរ៉ាំរ៉ៃមានអ្វីខ្លះ? រោគសញ្ញាជំងឺរលាកក្រពះរ៉ាំរ៉ៃ រួមមាន៖ – ចុកពោះផ្នែកខាងលើ (ចុងដង្ហើម) – មិនរំលាយអាហារ – ហើមពោះ – ចង្អោរ – ក្អួត – ភើ – មិនឃ្លានអាហារ – ស្រកទម្ងន់ ២. ពេលណាត្រូវទៅជួបគ្រូពេទ្យ? បើសិនជាគ្នាយើងមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។ ល្អបំផុត […]